Month: April 2018

សីល្បៈនៃការអត់ឱនទោស

កាល​ពី​ពេល​រសៀល​ថ្ងៃ​មួយ ខ្ញុំ​បាន​ចំណាយ​ពេល​២​ម៉ោង នៅ​ពិធី​តាំង​ពិពណ៌​សិល្បៈ ក្រោម​ចំណង​ជើង​ថា ឪពុក និងកូន​ប្រុស​ទាំង​ពីរ​របស់​គាត់ : សិល្បៈ​នៃ​ការ​អត់​ឱន​ទោស ។ នៅ​ទី​នោះ ស្នា​ដៃ​សីល្បៈ​នីមួយ​ៗ​ផ្តោត​ទៅ​លើ​ រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​យេស៊ូវ អំពី​កូន​ពៅ​វង្វេង (មើល​លូកា ១៥:១១-៣១)។ ខ្ញុំ​​​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ផ្ទាំង​គំនូរ​របស់​លោក​អេវើត រ៉ូចាស(Edward Rojas) ស្តី​អំពី​កូន​ពៅ​វង្វេង។ ខ្ញុំ​ឃើញ​ផ្ទាំង​គំនូរ​នេះ​មាន​អត្ថ​ន័យ​ដ៏​មាន​អំណាច។ ផ្ទាំង​គំនូរ​នេះ ពិពណ៌​នា អំពី​កូន​ប្រុស​ដែល​បាន​ដើរ​ផ្លូវ​ខុស វិល​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​សម្លៀក​បំពាក់​កណ្តាច ហើយ​ដើរ​ឈ្ងោក​មុខ។ គាត់​បាន​ចាក​ចេញ​ពី​ទឹក​ដី​នៃ​សេចក្តី​ស្លាប់ ហើយ​បោះ​ជំហាន​ចូល​ទៅ​ក្នុង​ផ្លូវ​មួយ  ​ដែល​ឪពុក​របស់​គាត់​កំពុង​រត់​មក​រក​គាត់។ នៅ​ផ្នែក​ខាង​ក្រោម​នៃ​ផ្ទាំង​គំនូរ​នោះ មាន​សរសេរ​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ​ថា “លុះ​ឪពុក​ឃើញ​ពី​ចំងាយ​ហើយ ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​វា”(ខ.២០)។

គ្រាន់​តែ​បាន​ឃើញ​ផ្ទាំង​គំនូរ​នោះ ខ្ញុំ​ក៏​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ដោយ​នឹក​ចាំ​ជា​ថ្មី​ម្តង​ទៀត អំពី​របៀប​ដែល​សេចក្តី​ស្រឡាញ់​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះ បាន​កែរ​ប្រែ​ជីវិត​ខ្ញុំ។ ពេល​ខ្ញុំ​ដើរ​ចេញ​ពី​ទ្រង់ ទ្រង់​មិន​បាន​បែរ​ខ្នង​ដាក់​ខ្ញុំវិញ​ទេ ប៉ុន្តែ នៅ​តែ​តាម​មើល និង​រង់​ចាំ​ខ្ញុំ​វិល​ត្រឡប់​មក​រក​ទ្រង់​វិញ​។ ខ្ញុំ​មិន​សក្តិ​សម​នឹង​ទទួល​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ទេ តែ​សេចក្តី​ស្រឡាញ់​ទ្រង់​មិន​ចេះ​ប្រែ​ប្រួល។ ​ខ្ញុំ​ច្រើន​តែ​មិន​អើពើរ ​ចំពោះ​ក្តី​ស្រឡាញ់​ទ្រង់ តែ​ទ្រង់​មិន​ដែល​ដក​សេចក្តី​ស្រឡាញ់​ទ្រង់​ចេញ​ពី​ខ្ញុំ​ឡើយ។​

យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​បាប តែ​ព្រះ​វរបិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ បាន​ឈោង​ព្រះ​ហស្ត​មក​ទទួល​ស្វាគមន៍​យើង គឺ​មិន​ខុស​ពី​ឪពុក នៅ​ក្នុង​រឿង​កូន​ពៅ​វង្វេង ដែល​បាន​ឱប​កូន​ប្រុស​ដែល​បាន​ដើរ​ផ្លូវ​ខុស។ បុរស​ជា​ឪពុក​ក៏​បាន​ប្រាប់​អ្នក​បម្រើ​គាត់​ថា “រួច​យក​កូន​គោ​ដែល​បំប៉ន​មក​សំឡាប់​ចុះ យើង​នឹង​បរិភោគ​ឲ្យ​សប្បាយ​ចិត្ត ដ្បិត​កូន​អញ​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ…

កុំទាន់ប្រញាប់

លោកគ្រូ​ដាឡាស វីឡាត(Dallas Willard)ធ្លាប់​មាន​ប្រសាសន៍ នៅ​ក្នុង​សេចក្តី​បង្រៀន​របស់​គាត់​ថា “អ្នក​ត្រូវ​តែ​កំចាត់​ភាព​ប្រញាប់​ប្រញាល់ ដោយ​មិន​បន្ធូរ​ដៃ”។ ពេល​ដែល​មិត្ត​ភក្តិ​របស់​ខ្ញុំ​ពីរ​នាក់ បាន​ដក​ស្រង់​សម្តី​នេះ មក​ប្រាប់​ខ្ញុំ ម្តង​ហើយ​ម្តង​ទៀត ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ចាំ​បាច់​ត្រូវ​យក​វា​មក​ពិចារ​ណា។ តើ​ខ្ញុំ​កំពុង​តែ​ខ្ជះ​ខ្ជាយ​ពេល​វេលា និង​កម្លាំង ត្រង់​ចំណុច​ណា​ខ្លះ? ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ តើ​ខ្ញុំ​កំពុង​តែ​ប្រញាប់​ប្រញាល់​ទៅ​ណា ដោយ​មិន​បាន​ស្វែង​រក​ការ​ដឹក​នាំ និង​ជំនួយ​មក​ពី​ព្រះ? ជា​ច្រើន​សប្តាហ៍ ជា​ច្រើន​ខែ​ក្រោយ​មក ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ពាក្យ​សម្តី​ទាំង​នោះ ហើយ​ក៏​បាន​រៀប​ចំ​ខ្លួន ឲ្យ​ងាក​បែរ​មក​រក​ព្រះ​អម្ចាស់ និង​ប្រាជ្ញា​របស់​ទ្រង់​វិញ។​ ខ្ញុំ​ក៏​បាន​រំឭក​ខ្លួន​ឯង ឲ្យ​ទុក​ចិត្ត​ទ្រង់ ជា​ជាង​ពឹង​ផ្អែក​ទៅ​លើ​គំនិត​ខ្លួន​ឯង។

សរុប​មក ការ​ប្រញាប់​ប្រញាល់ យ៉ាង​វឹក​វរ ហាក់​ដូច​ជា ផ្ទុយ​នឹង “សេចក្តី​សុខ​ ឬ​សន្តិ​ភាព​ដ៏​ពេញ​ខ្នាត” ដែល​ហោរា​អេសាយ បាន​មាន​ប្រសាសន៍។ ព្រះ​អម្ចាស់​ប្រទាន​អំណោយ​នៃ​សេចក្តី​សុខ​សាន្ត​ដ៏​ពេញ​ខ្នាត ដល់ “អ្នក​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់” ព្រោះ​ពួក​គេ​បាន​ទុក​ចិត្ត​ទ្រង់ (ខ.៣)។ ហើយ​ទ្រង់​សក្តិ​សម​នឹង​ឲ្យ​យើង​ទុក​ចិត្ត នៅ​ថ្ងៃ​នេះ ថ្ងៃ​ស្អែក ​និង​ជា​រៀង​រហូត “ដ្បិត​ព្រះ​ដ៏​ជា​ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា​ដ៏​នៅ​អស់​កល្ប​ជានិច្ច”(ខ.៤)។ ការ​ទុក​ចិត្ត​ព្រះ ដោយ​មាន​គំនិត​​​ជាប់​តាម​ទ្រង់ គឺ​ជា​ថ្នាំ​ព្យា​បាល​ជីវិត​ដែល​មាន​ភាព​ប្រញាប់​ប្រញាល់។​

ចុះ​ចំណែក​យើង​វិញ? តើ​យើង​មាន​អារម្មណ៍​ថា យើង​មាន​ភាព​ប្រញាប់​ប្រញាល់ ឬ​តក់​ក្រហល់​ឬ​ទេ? យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ខ្លួន​មាន​សេចក្តី​សុខ​សាន្ត ឬ​សន្តិ​ភាព​ក្នុង​ចិត្ត។ ពុំ​នោះ​ទេ យើង​ប្រហែល​ជា​ស្ថិត​នៅ​ចន្លោះ​កណ្តាល…

បញ្ហានៃដើមកំណើត

ក្នុង​វប្ប​ធម៌​អឺរ៉ុប តាម​ធម្មតា គេ​សួរ​គ្នា​ថា “តើ​អ្នក​មក​ពីណា?” យើង​ច្រើន​តែ​ប្រើ​សំណួរ​នេះ ដើម្បី​ឲ្យ​បាន​ស្គាល់​នរណា​ម្នាក់  ជា​បន្ថែម​ទៀត។ ប៉ុន្តែ មនុស្ស​ជា​ច្រើន មាន​ការ​ពិបាក នៅ​ក្នុង​ការ​ឆ្លើយ​សំណួរ​នេះ។ ជួន​កាល យើង​មិន​ចង់​ផ្តល់​ពត៌​មាន​លម្អឹត​អំពី​ខ្លួន​យើង​ទេ។

ក្នុង​កណ្ឌ​គម្ពីរ​ពួក​ចៅ​ហ្វាយ​ លោក​យែបថា ប្រហែល​ជា​មិន​ចង់​ឆ្លើយ​សំណួរ​នេះ​ ទាល់​តែ​សោះ។ បង​ប្អួន​ចុង​របស់​គាត់ ​បាន​បណ្តេញ​គាត់​ចេញ​ពី​ស្រុក​កំណើត​របស់​គាត់ នៅ​ស្រុក​កាឡាត ដោយ​សារ​គាត់​មាន​ដើម​កំណើត​ដ៏​គួរ​ឲ្យ​សង្ស័យ​។ ពួក​គេ​បាន​ស្រែក​ដាក់​គាត់​ថា “​ឯង​ជា​កូន​ខាង​ក្រៅ”(ពួកចៅហ្វាយ ១១:២)។ ជាក់​ស្តែង បទ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​ថា ម្តាយ​របស់​គាត់ គឺ​ជា​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ(ខ.១)។

ប៉ុន្តែ លោក​យែប​ថា មាន​លក្ខណៈ​ជា​អ្នក​ដឹក​នាំ​ពី​កំណើត ហើយ​នៅ​ពេល​ដែល​ពួក​សាសន៍​ដទៃ​បាន​លើក​គ្នា​មក​វាយ​ស្រុក​កាឡាត ពួក​អ្នក​ដែល​បាន​ឲ្យ​គាត់​វេច​បង្វេច ចង់​ឲ្យ​គាត់​វិល​ត្រឡប់​មក​វិញ​ភ្លាម។ ពួក​គេ​ប្រាប់​គាត់​ថា “សូម​មក​ធ្វើ​ជា​មេទ័ព លើ​យើង​រាល់​គ្នា”(ខ.៦)។ លោក​យែបថា ក៏​បាន​សួរ​គេ​ថា “តើ​អ្នក​រាល់​គ្នា​មិន​បាន​ស្អប់​ខ្ញុំ ហើយ​បណ្តេញ​ចេញ​ពី​ផ្ទះ​ឪពុក​ខ្ញុំ​ទេ​ឬ​អី?”(ខ.៧)។ បន្ទាប់​ពី​គាត់​បាន​ទទួល​ការ​ធានា​ថា ពួក​គេ​នឹង​មិន​ប្រព្រឹត្ត​ចំពោះ​គាត់​ដូច​មុន​ទៀត​ទេ គាត់​ក៏​បាន​យល់​ព្រម​ដឹក​នាំ​ពួក​គេ។ ព្រះ​គម្ពីរ​បាន​ចែង​ថា “ព្រះ​វិញ្ញាណ​នៃ​ព្រះយេហូវ៉ា ទ្រង់​ក៏​មក​សណ្ឋិត​លើ​យែបថា”(ខ.២៩)។ គាត់​ក៏​បាន​ដឹក​នាំ​ពួក​គេ ដោយ​សេចក្តី​ជំនឿ ឆ្ពោះ​ទៅ​រក​ជ័យ​ជម្នះ​ដ៏​អស្ចារ្យ។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ក៏បាន​លើក​ឡើង​អំពី​គាត់ នៅ​ក្នុង​បញ្ជី​ឈ្មោះ​វីរៈ​បុរស​នៃ​សេចក្តី​ជំនឿ​ផង​ដែរ(ហេព្រើ ១១:៣២)។

ជា​ញឹក​ញាប់ ព្រះ​ទ្រង់​បាន​ជ្រើស​រើស​មនុស្ស​ដែល​មិន​សម​ទំនង ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់ តើ​ពិត​មែន​ទេ? វា​មិន​សំខាន់​ថា យើង​មក​ពីណា ហើយ​មក​ដល់​ទីនេះ…

ការរៀនស្គាល់ព្រះ

ខ្ញុំ​នៅ​ចាំ​ថា កាល​ពី​មុន ខ្ញុំ​ចង់​ក្លាយ​ជា​ម្តាយ​ម្នាក់។ ខ្ញុំ​បាន​ស្រមៃ​ថា ខ្ញុំ​នឹង​រៀប​ការ ហើយ​មាន​កូន​ពរ​នៅ​ក្នុង​ដៃ​ជា​លើក​ទី​មួយ។ ទី​បំផុត ពេល​ខ្ញុំ​បាន​រៀប​ការ ស្វាមី​ខ្ញុំ ហើយ​និង​ខ្ញុំ មិន​ដែល​គិត​ថា យើង​នឹង​រង់​ចាំ​ពង្រីក​គ្រួសារ​យើង នៅ​ពេល​ក្រោយ​ឡើយ។ ប៉ុន្តែ រៀង​រាល់​លើក​ដែល​ខ្ញុំ​បាន​ធ្វើ​តេស ដើម្បី​ឲ្យ​ដឹង​ថា ខ្ញុំ​មាន​ផ្ទៃ​ពោះ​ឬ​អត់ យើង​ក៏​បាន​ទទួល​លទ្ធ​ផល​អវិជ្ជ​មាន បាន​ជា​យើង​ដឹង​ថា យើង​កំពុង​តែ​មាន​បញ្ហា​អត់​កូន។ អស់​រយៈ​ពេល​ជា​ច្រើន​ខែ ដែល​យើង​បាន​ទៅ​ជួប​វេជ្ជ​បណ្ឌិត រួច​ក៏​បាន​ធ្វើ​តេស ហើយ​យើង​ទទួល​បាន​តែ​ទឹក​ភ្នែក។ យើង​កំពុង​ស្ថិត​នៅ​ក្នុង​កណ្តាល​ខ្យល់​ព្យុះ។ ការ​អត់​កូន​គឺ​ប្រៀប​បាន​នឹង​គ្រាប់​ថ្នាំ​ដ៏​សែន​ល្វីង ដែល​យើង​ត្រូវ​លេប ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់ អំពី​សេចក្តី​ល្អ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ។

ពេល​ខ្ញុំ​និយាយ​អំពី​ដំណើរ​ជីវិត​ដ៏​ពិបាក​កាល​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​រឿង​ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ ដែល​បាន​ជាប់​នៅ​ក្នុង​ខ្យល់​ព្យុះ នៅ​ក្នុង​សមុទ្រ ក្នុង​បទ​គម្ពីរ យ៉ូហាន ជំពូក ៦។ ខណៈ​ពេល​ដែល​ពួក​គេ​ជួប​ទុក្ខ​ធំ ដោយ​សារ​ទឹក​រលក​ធំ​ៗ និង​ភាព​ងងឹត នៅ​ក្នុង​ខ្យល់​ព្យុះ ព្រះ​យេស៊ូវ​ក៏​បាន​យាង​មក​រក​ពួក​គេ ដោយ​ដើរ​នៅ​លើ​ទឹក​រលក​ដែល​កំពុង​បក់​បោក​ខ្លាំង ដោយ​សារ​ខ្យល់​ព្យុះ។ ទ្រង់​ក៏​បាន​ជួយ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ស្ងប់ ដោយ​ព្រះ​វត្ត​មាន​ទ្រង់ ព្រម​ទាំង​មានបន្ទូល​ថា “កុំ​ភ័យ​អី គឺ​ខ្ញុំ​ទេ​តើ”(ខ.២០)។

ខ្ញុំ និង​ស្វាមី​ខ្ញុំ​មិន​ដឹង​ថា មាន​អ្វី​កំពុង​តែ​មក​រក​យើង នៅ​ក្នុង​ពេល​ដែល​យើង​ជួប​ខ្យល់​ព្យុះ​នៃ​ជីវិត​ឡើយ គឺ​មិន​ខុស​ពី​ពួក​សាវ័ក នៅ​ពេល​នោះ​ឡើយ ប៉ុន្តែ យើង​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត ខណៈ​ពេល​ដែល​យើង​បាន​រៀន​ស្គាល់​ព្រះ…

គ្រាន់តែ១វិនាទីប៉ុណ្ណោះ

អ្នក​វិទ្យា​សាស្រ្ត​មិន​សូវ​ជា​មាន​ការ​ស្កប់​ចិត្ត​ចំពោះ​ពេល​វេលា​ឡើយ។ នៅ​ចុង​ឆ្នាំ​២០១៦ អ្នក​វិទ្យា​សាស្រ្ត នៅមជ្ឈ​មណ្ឌល​អាវកាស​ហ្គោដាត នៅ​រដ្ឋ​មារីលែន បាន​រាប់​បន្ថែម​ពេល​១​វិនាទី ពី​លើ​រយៈ​ពេល​សរុប​ក្នុង​មួយ​ឆ្នាំ។ ដូច​នេះ បើ​អ្នក​មាន​អាម្មណ៍​ថា ឆ្នាំ​នោះ​មាន​រយៈ​ពេល​យូរ​ជាង​មុន​បន្តិច នោះ​អ្នក​គិត​ត្រូវ​ហើយ។

ហេតុអ្វី​បាន​ជា​ពួក​គេ​រាប់​បន្ថែម​រយៈ​ពេល​១​វិនាទី​យ៉ាង​ដូច​នេះ? ដោយ​សារ​ផែន​ដី​បាន​វិល​យឺត​ជាង​មុន​បន្តិច នោះ​រយៈ​ពេល​មួយ​ឆ្នាំ​ក៏​បាន​ប្រែ​ជា​យូរ​ជាង​មុន​បន្តិច។ ពេល​អ្នក​វិទ្យា​សាស្រ្ត​តាម​ដាន​វត្ថុ​ដែល​មនុស្ស​បង្កើត បាញ់​ឡើង​ទៅ​ក្នុង​អវកាស ពួក​គេ​ត្រូវ​តែ​ផ្ទៀង​ពេល​វេលា​ឲ្យ​ត្រូវ។ ការ​ធ្វើ​ដូច​នេះ គឺ​ដើម្បី​ឲ្យ​កម្ម​វិធី​បញ្ជៀស​ការ​បុក​គ្នា​ មាន​ភាព​ត្រឹម​ត្រូវ នោះ​បើ​យោង​តាម​អ្នក​វិទ្យា​សាស្រ្ត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សម្រាប់​មនុស្ស​ភាគ​ច្រើន ការ​កើន​ឡើង ឬ​ការ​បាត់​បង់​រយៈ​ពេល​មួយ​វិនាទី គឺ​មិន​មាន​អ្វីខុស​ប្លែក​ទេ។ តែ​តាម​ព្រះ​គម្ពីរ ពេល​វេលា​របស់​យើង និង​របៀប​ដែល​យើង​ប្រើ​ពេល​វេលា គឺ​សំខាន់​ណាស់។ ឧទាហរណ៍ សាវ័ក​ប៉ុល​បាន​រំឭក​យើង ក្នុង​បទ​គម្ពីរ ១កូរិនថូស ៧:២៩ ថា “ពេល​វេលា​ខ្លី​ណាស់”។ ពេល​វេលា​សម្រាប់​ឲ្យ​យើង​ធ្វើ​ការ​បម្រើ​ព្រះ គឺ​មាន​កំណត់ ដូច​នេះ យើង​ត្រូវ​ប្រើ​វា ដោយ​ភាព​ឆ្លាត​វ័យ។ គាត់​បាន​ជំរុញ​យើង ឲ្យ “​លៃ​យក​ឱកាស​ឲ្យ​ទាន់​ពេល​ផង ពី​ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់”(អេភេសូរ ៥:១៦)។

ការ​នេះ​មិន​មាន​ន័យ​ថា យើង​ត្រូវ​តែ​រាប់​វិនាទី​នីមួយ​ៗ ដូច​អ្នក​វិទ្យា​សាស្រ្ត​ឡើយ តែ​ពេល​ដែល​យើង​ពិចារណា​ អំពី​ភាព​រួញ​ខ្លី​នៃ​ជីវិត(ទំនុកដំកើង ៣៩:៤) យើង​អាច​នឹក​ចាំ អំពី​សារៈ​សំខាន់​នៃ​ការ​ប្រើ​ប្រាស់​ពេល​វេលា ឲ្យ​បាន​ឆ្លាត​វ័យ​។—DAVE BRANON

មូលហេតុដែលត្រូវច្រៀង

កាល​ខ្ញុំ​មាន​អាយុ​១៣​ឆ្នំា សាលា​រៀន​របស់​ខ្ញុំ បាន​តម្រូវ​ឲ្យ​សិស្ស​រៀន​មុខ​វិជ្ជា​បួន ដែល​មាន​ការ​រុក​រក ដូច​ជា​សេដ្ឋ​កិច្ចក្នុង​ផ្ទះ សីល្បៈ ចម្រៀង​ជា​ក្រុម និង​ជាង​ឈើ។ នៅ​ថ្ងៃ​ដំបូង ដែល​ខ្ញុំ​រៀន​មុខ​វិជ្ជា​ចម្រៀង​ជា​ក្រុម គ្រូ​បង្រៀន​បាន​ឲ្យ​សិស្ស ទៅ​ច្រៀង​ជា​មួយ​ព្យាណូ​ម្តង​ម្នាក់​ៗ ដើម្បី​ស្តាប់​សម្លេង​ច្រៀង​របស់​ពួក​គេ ហើយ​ក៏​បាន​ដាក់​ពួក​គេ​នៅ​ក្នុង​បន្ទប់ តាម​កំរិត​នៃ​សម្លេង​របស់​ពួក​គេ។ ​ដល់​វេណ​ដែល​ខ្ញុំ​ត្រូវ​ច្រៀង​ជា​មួយ​ព្យាណូ ខ្ញុំ​ក៏​បាន​ច្រៀង​តាម​ណោត ដែល​គាត់​បាន​លេង​ជា​ច្រើន​ដង ប៉ុន្តែ ក្រោយ​មក គាត់​មិន​បាន​នាំ​ខ្ញុំ​ចូល​ក្នុង​បន្ទប់​នោះ​ជា​មួយ​គេ​ទេ។ ផ្ទុយ​ទៅ​វិញ បន្ទាប់​ពីការ​ព្យាយាម​ជា​ច្រើន​លើក គាត់​ក៏​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​ការិយ៉ាល័យ​ប្រឹក្សា​យោបល​ ដើម្បី​ឲ្យ​ខ្ញុំ​ទៅ​រៀន​មុខ​វិជ្ជា​ផ្សេង​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​គួរ​ច្រៀង​សោះ​ឡើយ ព្រោះ​សម្លេង​ខ្ញុំ​មិន​សម​នឹង​បទ​ចម្រៀង​ណា​មួយ​ទេ។

ខ្ញុំ​ក៏​បាន​បន្ត​មាន​គំនិត​ដូច​នេះ ជាង​១​ទសវត្សរ៍ ទាល់​តែ​ខ្ញុំ​បាន​អាន​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ៩៨ ក្នុង​នាម​ជា​យុវ​ជន​ដ៏​ក្មេង​វ័យ​ម្នាក់។ អ្នក​និពន្ធ​ទំនុក​ដំកើង​មួយ​នេះ បាន​ធ្វើ​ការ​អញ្ជើញ​ឲ្យ​យើង “ច្រៀង​ថ្វាយ​ព្រះ​អម្ចាស់”(ទំនុកដំកើង ៩៨:១)។ គាត់​មិន​បាន​ឲ្យ​យើង​ច្រៀង ដោយ​ផ្អែក​ទៅ​លើ​គុណ​ភាព​នៃ​សម្លេង​របស់​យើង​ឡើយ។ ព្រះ​ទ្រង់​អរ​សប្បាយ នឹង​ចម្រៀង​អរ​ព្រះ​គុណ និង​សរសើរ​ដំកើង​ទាំង​អស់ របស់​កូន​ទ្រង់​ម្នាក់​ៗ។ គាត់​បាន​អញ្ជើញ​យើង​ឲ្យ​ច្រៀង ​ដោយ​សារ​ព្រះ​ទ្រង់ “បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ”(ខ.១)។

អ្នក​និពន្ធ​ទំនុក​ដំកើង បាន​លើក​ឡើង អំពី​មូល​ហេតុ​ដ៏​អស្ចារ្យ​ពីរ ដែល​ត្រូវ​សរសើរ​ដំកើង​ព្រះ​ដោយ​អរ​សប្បាយ ដោយ​បទ​ចម្រៀង និង​អាកប្ប​កិរិយ៉ា​របស់​យើង។ ទី​មួយ គឺ​ដោយ​សារ ព្រះ​រាជ​កិច្ច​ជួយ​សង្រ្គោះ​របស់​ទ្រង់ ក្នុង​ជីវិត​យើង ហើយ​ទីពីរ…

ចូលទៅក្នុងខ្យល់ព្យុះរបស់យើង

ខ្យល់​ថ្ងួច​ថ្ងូរ ផ្លេក​បន្ទោរ​ព្រាក​ៗ ទឹក​រលក​គ្រាំ​គ្រេង។ ខ្ញុំ​គិត​ថា ខ្ញុំ​មុខ​ជា​ស្លាប់​ហើយ។ ខ្ញុំ​បាន​ទៅ​ស្ទូច​ត្រី​ជា​មួយ​យាយ​តា​ខ្ញុំ នៅ​ក្នុង​បឹង​មួយ ប៉ុន្តែ យើង​បាន​នៅ​ទីនោះ​ជ្រុល​ម៉ោង​ហើយ។ ពេល​ថ្ងៃ​លិច ខ្យល់​កន្ត្រាក់​បាន​បក់​មក​យ៉ាង​លឿន មក​លើ​ទូក​ដ៏​តូច​របស់​យើង។ ជីតា​ខ្ញុំ​ក៏​បាន​ប្រាប់​ខ្ញុំ ឲ្យ​ទៅ​អង្គុយ​នៅ​ក្បាល​ទូក ដើម្បី​កុំ​ឲ្យ​វា​ក្រឡាប់។ ចិត្ត​ខ្ញុំ​ពេល​នោះ មាន​ពេញ​ដោយ​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ ខ្ញុំ​ក៏​ចាប់​ផ្តើម​អធិស្ឋាន។ កាល​នោះ ខ្ញុំ​មាន​អាយុ​១៤​ឆ្នាំ​ទេ។

​ខ្ញុំបាន​​អធិ​ស្ឋាន សូម​ព្រះ​ទ្រង់​ប្រទាន​ការ​ធានា និង​ការ​ការ​ពារ​សម្រាប់​យើង។ ខ្យល់​ព្យុះ​មិន​ព្រម​ថម​ថយ​កម្លាំង​សោះ ប៉ុន្តែ យើង​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ច្រាំង​ដោយ​សុវត្ថិ​ភាព។ រហូត​មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​មិន​ដឹង​ថា មាន​ពេល​ណា ដែល​ខ្ញុំ​បាន​ពិសោធន៍​នឹង​ព្រះ​វត្ត​មាន​ព្រះ យ៉ាង​ច្បាស់​លាស់ ដូច​កាល​យប់ ដែល​យើង​ជួប​ខ្យល់​ព្យុះ​នោះ​ឡើយ។

ព្រះ​យេស៊ូវ​ក៏​ធ្លាប់​ជួប​ខ្យល់​ព្យុះ​ផង​ដែរ។ ក្នុង​បទ​គម្ពីរ ម៉ាកុស ៤​:៣៥-៤១ ទ្រង់​បាន​ប្រាប់​សិស្ស​ទ្រង់ ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​ទឹក​បឹង ទៅ​ត្រើយ​ម្ខាង ដែល​មិន​យូរ​ប៉ុន្មាន ខ្យល់​ក៏​ចាប់​ផ្តើម​បក់​មក​ខ្លាំង។  ខ្យល់​ព្យុះ​នៅ​យប់​នោះ បាន​ល្បងល​អ្នក​នេសាទ​ដ៏​មាំទាំ​ទាំង​នោះ។ ពួក​គេ​ក៏​បាន​គិត​ថា ពួក​គេ​​នឹង​ស្លាប់​មិន​ខាន។ ប៉ុន្តែ ព្រះ​យេស៊ូវ​ក៏​បាន​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់ ហើយ​ទឹក​រលក​ក៏​លែង​បក់​បោក​ខ្លាំង​ទៀត ហើយ​បន្ទាប់​មក ទ្រង់​ក៏​បាន​នាំ​ពួក​សិស្ស​ទ្រង់ ឲ្យ​មាន​ជំនឿ​កាន់​តែ​ខ្លាំង។​

យ៉ាង​ណា​មិញ ព្រះ​យេស៊ូវ​បាន​ឲ្យ​យើង​ទុក​ចិត្ត​ទ្រង់ ក្នុង​ពេល​យើង​ជួប​ខ្យល់​ព្យុះ​នៃ​ជីវិត​ផង​ដែរ។ ជួន​កាល​ ទ្រង់​ធ្វើឲ្យ​ខ្យល់ និង​ទឹក​រលក​ស្ងប់ ដោយ​ការ​អស្ចារ្យ។…

ពេលមនុស្សម្នាក់ឈឺចាប់ ទាំងអស់គ្នាឈឺចាប់

ពេល​ដែល​មិត្ត​រួម​ការងារ​ម្នាក់​បាន​ទូរស័ព្ទ​មក​សុំ​ច្បាប់ ពេល​គាត់​មាន​ជម្ងឺ ដោយសារ​ការ​ឈឺ​ចាប់​ជា​ពន់​ពេក​ ម្នាក់​ៗ​នៅការិយ៉ា​ល័យ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ពី​គាត់។ បន្ទាប់​ពី​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ ហើយ​សម្រាក​នៅ​លើ​គ្រែ​បាន​មួយ​ថ្ងៃ គាត់​ក៏​បាន​វិល​ត្រឡប់​មក​ធ្វើ​ការ​វិញ ហើយ​ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា គ្រួស​ក្នុង​តម្រង​នោម គឺ​ជា​ប្រភព​នៃការ​ឈឺ​ចាប់​របស់​គាត់។ ពេល​ខ្ញុំ​ឃើញ​រូប​ថត​គ្រួស​នោះ ខ្ញុំ​ក៏​បាន​ជ្រួញ​ចិញ្ចើម ដោយ​ចិត្ត​អាណឹត ទាំង​នឹក​ចាំ​អំពី​គ្រួស​ក្នុង​ប្រម៉ាត់ ដែល​ខ្ញុំ​មាន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ កាល​នោះ ខ្ញុំ​ក៏​មាន​ការ​ឈឺ​ចាប់​ជា​ពន់​ពេក​ផង​ដែរ។

តើ​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឬ​ទេ ដែល​របស់​ដ៏​តូច​មួយ​ អាច​ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​មាន​ការ​ឈឺ​ចាប់​យ៉ាង​នេះ? ប៉ុន្តែ នេះ​ជា​ការ​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់​ក្នុង​បទ​គម្ពីរ​១កូរិនថូស ១២:២៦ ថា “បើ​អវយវៈ​១​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា”។ ក្នុង​ជំពូក​១២ ទាំង​មូល សាវ័ក​ប៉ុល​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច អំពី​រូប​កាយ​មួយ ដើម្បី​ពិពណ៌នា អំពី​គ្រីស្ទ​បរិស័ទ នៅ​ទូទាំង​ពិភព​លោក។ ពេល​សាវ័ក​ប៉ុល​មាន​ប្រសាសន៍​ថា “ព្រះ​ទ្រង់​បាន​ផ្សំ​រូបកាយ”(ខ.២៤) គឺ​គាត់​កំពុង​និយាយ​សំដៅ​រូប​កាយ​ទាំង​មូល​នៃ​ព្រះ​គ្រីស្ទ ដែល​រាប់​បញ្ចូល​គ្រីស្ទ​បរិស័ទ​ទាំង​អស់។ យើង​រាល់​គ្នា​មាន​អំណោយ​ទាន និង​តួនាទី​ខុស​ៗ​គ្នា។ ប៉ុន្តែ ដោយសារ​យើង​រាល់​គ្នា​សុទ្ធ​តែ​ជា​ផ្នែក​មួយ​នៃ​រូប​កាយ​តែ​មួយ បើ​មនុស្ស​ម្នាក់​ឈឺ​ចាប់ គឺ​យើង​ឈឺ​ចាប់​ទាំង​អស់​គ្នា។ ពេល​ដែល​បង​ប្អូន​រួម​ជំនឿ​ម្នាក់​ទទួល​រង​ការ​បៀត​បៀន មាន​ទុក្ខ​សោក ឬ​ទុក្ខ​លំបាក យើង​ក៏​មាន​អារម្មណ៍​ឈឺ​ចាប់ គឺ​ហាក់​ដូច​ជា​កំពុង​តែ​ឆ្លង​កាត់​ទុក្ខ​លំបាក​នោះ​ដោយ​ផ្ទាល់​ដែរ។

ការ​ឈឺ​ចាប់​របស់​មិត្ត​រួម​ការងារ​របស់​ខ្ញុំ បាន​នាំ​ឲ្យ​គាត់​ទទួល​ជំនួយ ដែល​រូប​កាយ​គាត់​ត្រូវ​ការ។ ក្នុង​រូប​កាយ​នៃ​ព្រះ​គ្រីស្ទ ការ​ឈឺ​ចាប់​របស់​នរណា​ម្នាក់ បញ្ឈះ​យើង​ឲ្យ​មាន​ចិត្ត​អាណិត ហើយ​ធ្វើ​អ្វី​មួយ​សម្រាប់​គាត់។ យើង​អាច​អធិ​ស្ឋាន​ឲ្យ​គាត់ ផ្តល់​ឲ្យ​នូវ​ពាក្យ​លើក​ទឹក​ចិត្ត ឬ​ធ្វើ​អ្វី​មួយ ដែល​ជួយ​ដល់​ដំណើរ​ការ​នៃ​ការ​ប្រោស​ឲ្យ​ជា។ នេះ​ហើយ​ជា​របៀប​ដែល​រូប​កាយ​ព្រះ​គ្រីស្ទ​ធ្វើ​ការ​រួម​គ្នា។—LINDA…

សេចក្តីជំនឿ ក្តីស្រឡាញ់ និងក្តីសង្ឃឹម

អ៊ំស្រី ខាធី(Kathy) បាន​មើល​ថែរ​ឪពុក​របស់​គាត់(ដែល​ជា​ជីតា​របស់​ខ្ញុំ) នៅ​ផ្ទះ​របស់​គាត់ អស់​រយៈ​ពេល​១០​ឆ្នាំ។ គាត់​បាន​ធ្វើ​ម្ហូប និង​បោស​សម្អាត ឲ្យ​ជីតា​ខ្ញុំ​ជា​ប្រចាំ ពេល​ដែល​ជីតា​ខ្ញុំ​នៅ​មាន​កម្លាំង ហើយ​ពេល​សុខភាព​ជីតា​របស់​ខ្ញុំ មាន​ភាព​អន់​ខ្សោយ គាត់​ក៏​បាន​ជួយ​ថែរ​ទាំ​សុខ​ភាព​គាត់។

ការ​បម្រើ​ដែល​គាត់​មាន​ចំពោះ​ឪពុក​គាត់ គឺ​ជា​គំរូ ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់ ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ផ្ញើ​ទៅ​កាន់​ពួក​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច​ថា គាត់​បាន​អរ​ព្រះគុណ​ព្រះ សម្រាប់​ការ​ដែល​ពួក​គេ​ធ្វើ ដោយ​សេចក្តី​ជំនឿ និង​ពី​ការ​នឿយ​ហត់ ដែល​ធ្វើ​ដោយ​សេចក្តី​ស្រឡាញ់ ហើយ​ដែល​ពួកគេ​មាន​សេចក្តី​សង្ឃឹម​យ៉ាង​មាំមួន ដល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា (១ថែស្សាឡូនិច ១:៣)។

អ៊ំស្រី​របស់​ខ្ញុំ​បាន​ធ្វើ​ការ​បម្រើ ដោយ​ជំនឿ និង​សេចក្តី​ស្រឡាញ់។ ការ​ថែរ​ទាំ​ដែល​គាត់​បាន​ធ្វើ​ជា​ប្រចាំ​ថ្ងៃ ជាប់​ជា​និច្ច គឺ​ដោយ​សារ​គាត់​បាន​ជឿ​ថា ព្រះ​បាន​ត្រាស​ហៅ​គាត់ ឲ្យ​ធ្វើ​កិច្ចការ​ដ៏​សំខាន់​នេះ។ កិច្ច​ការ​ដែល​គាត់​បាន​ធ្វើ គឺ​បាន​កើត​ចេញ​ពី​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ និង​ចំពោះ​ឪពុក​របស់​គាត់។

គាត់​ក៏​បាន​អត់​ទ្រាំ ដោយ​ក្តី​សង្ឃឹម។ ​ជី​តា​របស់​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ចិត្ត​សប្បុរស​ណាស់ ប៉ុន្តែ អ៊ំស្រី​ខ្ញុំ​មិន​ចង់​ឃើញ​គាត់​មាន​ការ​អន់​ថយ​សុខ​ភាព​ឡើយ។ គាត់​បាន​លះ​បង់​ពេល​វេលា ដែល​គាត់​ធ្លាប់​មាន​ជា​មួយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ ហើយ​ក៏​បាន​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ ដើម្បី​ថែរ​ទាំ​សុខ​ភាព​គាត់។ គាត់​អាច​អត់​ទ្រាំ​បាន ដោយ​សារ​គាត់​មាន​សេចក្តី​សង្ឃឹម​ថា ព្រះ​ទ្រង់​នឹង​ចម្រើន​កម្លាំង​គាត់ ជា​រៀង​រាល់​ថ្ងៃ ហើយ​គាត់​ក៏​មាន​សង្ឃឹម​ផង​ដែរ​ថា នគរ​ស្ថាន​សួគ៌​កំពុង​រង់​ចំ​ជីតា​របស់​គាត់។

ទោះ​យើង​កំពុង​ថែ​ទាំ​សាច់​ញាតិ កំពុង​តែ​ជួយ​អ្នក​ជិត​ខាង ឬ​ស្ម័គ្រ​ចិត្ត​លះ​បង់​ពេល​វេលា​ក្តី ចូរ​យើង​មាន​កម្លំាង​ឡើង ពេល​ដែល​យើង​កំពុង​ធ្វើ​ការ ដែល​ព្រះ​ទ្រង់​បាន​ត្រាស​ហៅ​ឲ្យយើង​​​ធ្វើ។ ការ​បម្រើ​របស់​អ្នក…

តើយូរប៉ុណ្ណា?

ក្នុង​រឿង​និទាន​របស់​លោក​លូវីស ខារ៉ូល(Lewis Carroll) ដែល​មាន​ចំណង​ជើង​ថា អាលីស នៅ​ក្នុង​ទឹក​ដី​អស្ចារ្យ តួរ​អង្គ​អាលីស​បាន​សួរ​ថា “តើ​ជា​រៀង​រហូត ជា​រយៈ​ពេល​ដែល​យូរ​ប៉ុណ្ណា?” សត្វ​ទន្សាយ​ពណ៌ស​ក៏​បាន​ឆ្លើយ​ថា “ជួន​កាល វា​មាន​រយៈ​ពេល​តែ​១​វិនាទី​ប៉ុណ្ណោះ”។

ខ្ញុំ​មាន​អារម្មណ៍​ថា ពេល​វេលា​មាន​រយៈ​ពេល​យូរ​យ៉ាង​ដូច​នេះឯ​ង ពេល​ដែល​ដាវីឌ ប្អូន​ប្រុស​ខ្ញុំ​បាន​បាត់​បង់​ជីវិត​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ពីធី​បុណ្យ​រំឭក​នៃ​មរណៈ​ភាព​របស់​គាត់​កំពុង​តែ​ខិត​ចូល​មក យើង​មាន​អារម្មណ៍​សោក​សៅ​កាន់​តែ​ខ្លាំង​ឡើង ដោយ​សារ​ការ​បាត់​បង់​គាត់។ រយៈ​ពេល​មួយ​វិនាទី ហាក់​ដូច​ជា​វែង​ណាស់។

យ៉ាង​ណា​មិញ ស្តេច​ដាវីឌ​បាន​រៀប​រាប់​អំពី​អារម្មណ៍​ដ៏​ពិបាក​ដូច​នេះ​ដែរ ដោយ​បន្លឺ​សម្លេង​ច្រៀង​ថា “ឱ​ព្រះ​យេហូវ៉ា​អើយ តើ​ទ្រង់​នឹង​ភ្លេច​ទូល​បង្គំ​ដល់​កាល​ណា​ទៀត តើ​ដល់​អស់​កល្ប​ឬ​អី តើ​នឹង​លាក់​ព្រះ​ភក្ត្រ​ទ្រង់ ពី​ទូល​បង្គំ​ដល់​កាល​ណា? តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ពិគ្រោះ​នៅ​តែ​ក្នុង​ខ្លួន​ដល់​កាល​ណា ដោយ​មាន​ចិត្ត​ព្រួយ​វាល់​ព្រឹក​វាល់​ល្ងាច​ដូច្នេះ

ខ្មាំងសត្រូវ​នឹង​លើក​ខ្លួន​ឡើង ទាស់​នឹង​ទូលបង្គំ​ដល់​កាល​ណា​ទៅ? (ទំនុកដំកើង ១៣:១-២)។ ទ្រង់​បាន​សួរ​នូវ​ពាក្យ​ដដែល​បួន​ដង​ថា “ដល់​កាល​ណា​ទៀត? ក្នុង​ខគម្ពីរ​ទាំង​ពីរ​នេះ។

ជួន​កាល ការ​ឈឺ​ចាប់​ក្នុង​ជីវិត ហាក់​ដូច​ជា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ ពេល​យើង​មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត ចូល​យើង​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន និង​ការ​ថែ​រក្សា​របស់​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ ដូច​ស្តេច​ដាវីឌ​ដែរ ដោយ​ដឹង​ថា ទ្រង់​នឹង​មិន​ដែល​ចាក​ចេញ​ពី​យើង ឬ​បោះ​បង់​យើង​ចោល​ឡើយ(ហេព្រើ ១៣:៥)។ ស្តេច​ដាវីឌ​ដែល​ជា​អ្នក​និពន្ធ​បទ​ទំនុក​ដំកើង​នេះ ក៏​បាន​ដឹង​ផង​ដែរ​ថា ព្រះ​នឹង​មិន​បោះ​បង់​ទ្រង់​ចោល បាន​ជា​ទ្រង់​ពោល​ទំនួញ​របស់​ទ្រង់​នៅ​ដើម​ឃ្លា​ដំបូង ហើយ​បន្ទាប់​មក ក៏​បាន​ប្រកាស់​ដោយ​ជ័យ​ជម្នះ​ថា “​ទូល​បង្គំ​បាន​ទុក​ចិត្ត​នឹង​សេចក្តី​សប្បុរស​របស់​ទ្រង់ ចិត្ត​ទូលបង្គំ​នឹង​រីករាយ​សប្បាយ​ឡើង ដោយ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់​ដែរ”(ទំនុកដំកើង ១៣:៥)។…